Yonhap៖ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងលោកHan Duck Sooនឹងលាលែងពីតំណែងនៅថ្ងៃនេះ
យោងតាមទីភ្នាក់ងារសារព័ត៌មានYonhapប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Han Duck Soo បានលាលែងពីតំណែង ដើម្បីចូលរួមប្រកួតប្រជែងជាផ្លូវការជាមួយបេក្ខជនផ្សេងទៀតនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែមិថុនាខាងមុខ។លោក Han Duck Soo ត្រូវបានគេរំពឹងថានឹងលាលែងពីតំណែងនៅថ្ងៃនេះ ថ្ងៃទី១ខែឧសភា ដើម្បីត្រួសត្រាយផ្លូវសម្រាប់លោកក្នុងការចូលរួមក្នុងការប្រណាំងដើម្បីក្លាយជាប្រធានាធិបតីថ្មីរបស់ប្រទេសកូរ៉េខាងត្បូង។នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap ។
លោកHan ត្រូវបានគេរំពឹងថានឹងថ្លែងសុន្ទរកថាទៅកាន់ប្រទេសជាតិបន្ទាប់ពីលាលែងពីតំណែងនៅរសៀលថ្ងៃទី១ខែឧសភា ហើយប្រកាសជាផ្លូវការនូវបេក្ខភាពរបស់លោកនៅថ្ងៃស្អែកទី២ខែឧសភា សម្រាប់ការបោះឆ្នោតថ្ងៃទី ៣ ខែមិថុនា។ Yonhap ក៏បាននិយាយផងដែរថា ព័ត៌មាននេះបានមកពីប្រភពអនាមិកនៅក្នុងរដ្ឋាភិបាល។
| ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Han Duck Soo។រូបថត៖ REUTERS |
បន្ទាប់ពីលោក Han លាលែងពីតំណែង។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Choi Sang Mok ត្រូវបានគេរំពឹងថានឹងធ្វើជាប្រធានស្តីទីតាមច្បាប់កំណត់។មានការរំពឹងទុកថាលោក Han អាយុ៧៥ឆ្នាំនឹងសម្រេចចិត្តឈរឈ្មោះបន្ទាប់ពីការស្ទង់មតិបង្ហាញការគាំទ្រកាន់តែខ្លាំងឡើងចំពោះអ្នកបច្ចេកទេសដែលមានបទពិសោធន៍។ការិយាល័យនាយករដ្ឋមន្ត្រីមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។បន្ទាប់ពីមានព្យុះជាច្រើនចាប់តាំងពីខែធ្នូឆ្នាំមុនមក នយោបាយកូរ៉េខាងត្បូងកំពុងវិលត្រឡប់ទៅរកគន្លងមានស្ថិរភាព។បេក្ខជនខ្លាំងបំផុតនាពេលបច្ចុប្បន្នគឺលោក Lee Jae Myung អតីតមេដឹកនាំគណបក្សប្រជាធិបតេយ្យប្រឆាំងនៅកូរ៉េ។ តាមការស្ទង់មតិ លោក Lee តែងតែដឹកនាំគូប្រជែងរបស់លោកពីគណបក្សអំណាចប្រជាជន។ទោះជាយ៉ាងណា អ្នកណាដែលឈ្នះការបោះឆ្នោតខាងមុខ នឹងប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងការដោះស្រាយ។ការលំបាកទីមួយគឺការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសមហេតុផលជាងជាមួយសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តនិងក៏ជាដៃគូពាណិជ្ជកម្មឈានមុខគេមួយរបស់ប្រទេសកូរ៉េផងដែរ។គេរំពឹងថា ថ្ងៃនេះ ថ្ងៃទី១ខែឧសភាតុលាការកំពូលនៃប្រទេសកូរ៉េខាងត្បូងនឹងប្រកាសសាលក្រមលើសំណុំរឿងលោក Lee ដែលត្រូវបានចោទប្រកាន់ពីបទភូតកុហក់ និងរំលោភច្បាប់បោះឆ្នោតនៅឆ្នាំ២០២២៕
Post a Comment