ស្វាយរៀង ឈ្នះបឹងកេត ខណ:ភ្នំពេញក្រោន ស្មើវិសាខា ជើងទី១ ពានរង្វាន់ Hun Sen Cup ថ្នាក់ជាតិ

 

ព្រះខ័នរាជស្វាយរៀង ឈ្នះបឹងកេត ខណ:ភ្នំពេញក្រោន ស្មើជាមួយវិសាខា សម្រាប់ជំនួនវគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ជើងទី១ នៃពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន (18th Hun Sen Cup) ជើងឯកថ្នាក់ជាតិ ឆ្នាំ​២០២៤-២៥។

លទ្ធផល ប្រកួត​ជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រួម​មាន៖

  • បឹងកេត ០-១ ព្រះខ័នរាជស្វាយរៀង ពហុកីឡដ្ឋានជាតិ
  • ភ្នំពេញក្រោន ២-២ វិសាខា កីឡដ្ឋាន ស្មាត់ អរអេសអិន

សម្រាប់​កម្មវិធីប្រកួត​ជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រួម​មាន៖

  • ថ្ងៃទី៧ ឧសភា៖ វិសាខា ប៉ះ ភ្នំពេញក្រោន កីឡដ្ឋានព្រីនស៍
  • ថ្ងៃទី១៤ ឧសភា៖ ព្រះខ័នរាជស្វាយរៀង ប៉ះ បឹងកេត កីឡដ្ឋាន ខេត្តស្វាយរៀង

រំលឹក​ថា សម្រាប់​វគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ វគ្គផ្តាច់ព្រ័ត្រ (ថ្នាក់ជាតិ) ក្រោង​ធ្វើ​ឡើង​​ថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥ ពហុកីឡដ្ឋានជាតិ មរតកតេជោ

ខណ:សំបុត្រអាចទិញតាមរយៈ LIVE. by Wonderpass តស់! ទិញបានតាម APP & Website: http://live.wonderpass.asia/…/the-18th-hun-sen-cup-2024…

ប្រភេទសំបុត្រ ៖ [សំបុត្រប្រភេទ A តម្លៃ ១៧,០០០រៀល មានឱកាសឈ្នះរង្វាន់ឡាន និងសំបុត្រប្រភេទ B តម្លៃ ១០,០០០រៀល មានឱកាសឈ្នះរង្វាន់ម៉ូតូ។

សម្រាប់​ពានរង្វាន់​សម្តេច​តេជោ​ ហ៊ុន សែន ឆ្នាំ២០២៤/២៥ នេះ​បន្ត​បែងចែក​ជា​២កម្រិត ដូច​ឆ្នាំ​កន្លង​ទៅ​ដែរ ដោយ​ក្នុង​នោះ ទី១) វគ្គ​ប្រកួត​ជើង​ឯក​ថ្នាក់​ខេត្ត និង​ទី២) វគ្គ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ។ ក្រោយ​រក​ឃើញ​ក្រុម​ជើង​ជើងឯក​ និង​កូតា ចេញ​ពី​​ការ​ប្រកួត​ជើង​ឯក​ថ្នាក់ខេត្ត​។

គួរបញ្ជាក់ថា ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន (18th Hun Sen Cup) ជើងឯកថ្នាក់ខេត្ត ឆ្នាំ​២០២៤-២៥​នេះ បាន​ទៅលើក្រុមមន្ទីរ អយក ខេត្តត្បូងឃ្មុំ។ ខណ:ជើងឯកថ្នាក់​ជាតិ ឆ្នាំ២០២៣/២៤ កន្លងទៅ បាន​ទៅលើ​ក្លិបាបល់ទាត់ព្រះខ័នរាជស្វាយរៀង៕

Powered by Blogger.